ម្ហូមឆ្ងាញ់ គ្រួសាររីករាយ
Menu of the week
មាន់បុកសៀមរាប
គ្រឿងផ្សំ : មាន់១ក្បាល អង្ក្រង១កូនចាន ក្រូចឆ្មារ ប្រហុក ស្ករអំបិល និងម្សៅស៊ុប។ រីឯបន្លែសម្រាប់ទទួលទានផ្ទាប់នឹងម្ហូបនេះរួមមាន ដើមចេកគ្រាប់ ស្បៃក្ដោប ការ៉ុដ ជីររណារ ជីគ្រប់មុខ កញ្ឆែត សណ្ដែកកួរ ម្ទេស និងស្លឹកឃិនឆាយ។
របៀបធ្វើៈ ដំបូងត្រូវយកមាន់ទៅលាងទឹកឲ្យស្អាត មុននឹងប្រឡាក់គ្រឿងផ្សំរសជាតិដូចជា អំបិល ស្ករ និងម្សៅស៊ុប។ បន្ទាប់មក ត្រូវយកសាច់មាន់ដែលប្រឡាក់ចូលជាតិនោះទៅអាំងឲ្យឆ្អិន រួចចិញ្ច្រាំយកឆ្អឹងចេញ ហើយយកវាមកបុកជាមួយអង្ក្រង និងប្រហុកឆៅឲ្យចូលជាតិគ្នា ដោយបន្ថែមម្ទេស និងម្សៅស៊ុបចូលបន្តិច។ សម្រាប់អ្នកដែលមិននិយមទទួលទានអង្ក្រងគេអាចប្រើក្រូចឆ្មារបុក ដាក់ជំនួសវិញ។
Menu of the week
ញាំត្រប់សណ្ដែកបណ្ដុះ
ដែលមានគ្រឿងផ្សំដូចជា ត្រប់វែង ម្ទេសប្លោក សណ្ដែកបណ្ដុះ ខ្ទឹមស ម្រេចស ជីរអង្កាម សណ្ដែកដីលីង សាច់ជ្រូកចិញ្ច្រាំ គល់ជីរវ៉ាន់-ស៊ុយ ម្ទេសដៃនាង ក្រូចឆ្មារ អំបិល ស្ករស ម្សៅស៊ុប និងប្រេងអូលីវ។
វិធីចម្អិនគឺដំបូងត្រូវយកត្រប់មកហាន់ជាចំណិតស្ដើងៗហើយ ប្រឡាក់ជាមួយអំបិល ម្រេចស និងប្រេងអូលីវ ហើយអាំងឲ្យឆ្អិនល្មម មុននឹងយកវាទៅរៀបដាក់ចាន។ សាច់ជ្រូកចិញ្ច្រាំត្រូវយកវាមកឆាជាមួយខ្ទឹមស រួចយកមកញាំជាមួយទឹកត្រីជូរអែម និងបន្លែដូចជាម្ទេសប្លោក សណ្ដែកបណ្ដុះ ជីរអង្កាម រួចដួសដាក់ពីលើត្រប់ហើយរោយសណ្ដែកដីលីងជាការស្រេច។
ប្រឡាក់សាច់ឆ្ងាញ់
1.
សាច់គ្រប់ប្រភេទ1គីឡូ
2.
អំបិល១ស្លាបព្រា
3.
ស្ករសរឺស្ករត្នោតរឺទឹកឃ្មុំ3ស្លាបព្រា
4.
ប្រេងល្ងរឺប្រេងឈូករ័ត្ន1ស្លាបព្រា
5.
ទឹកត្រីខ្មែរ1/2ស្លាបព្រាយកក្លិនឈ្ងុយ(បើប្រើទឹកត្រីថៃត្រូវបន្ថយបរិមាណបន្តិចព្រោះវាប្រៃ)
6.
ប្រេងខ្យង1ស្លាបព្រា(មិនបាច់ដាក់ក៏បាន)
7. ដំខ្ទឹមស2-3កំពិសរួចចិញ្រ្ចាំបន្តិចកុំឲ្យម៉ត់ដាក់ទាំងសំបកចូលរួចលាយគ្រឿងផ្សំ
ទាំងអស់ចូលគ្នា
8.
ដាក់សាច់ច្របល់ចូលគ្នាអោយចូលជាតិផ្អាប់ទុកក្នុងទូក្លាស្សេរួចដាក់អាំងក៏
បានចៀនក៏បានបើប្រើអូវិនកាន់តែឆ្ងាញ់
ចំណាំ ស្លាបព្រាវាល់ត្រូវប្រើតែមួយដូចគ្នា
No comments:
Post a Comment