Tuesday, October 28, 2014


មាន់បុកសៀមរាប
គ្រឿង​ផ្សំ :
 មាន់​១​ក្បាល អង្ក្រង​១​កូន​ចាន ក្រូច​ឆ្មារ ប្រហុក ស្ករ​អំបិល និង​ម្សៅស៊ុប។ រីឯ​បន្លែ​សម្រាប់​ទទួល​ទាន​ផ្ទាប់​នឹង​ម្ហូប​នេះ​រួម​មាន ដើម​ចេក​គ្រាប់ ស្បៃក្ដោប ការ៉ុដ ជីររណារ ជី​គ្រប់មុខ កញ្ឆែត សណ្ដែកកួរ ម្ទេស និង​ស្លឹកឃិនឆាយ។

របៀប​ធ្វើៈ 
ដំបូង​ត្រូវ​យក​មាន់​ទៅ​លាង​ទឹក​ឲ្យ​ស្អាត មុន​នឹង​ប្រឡាក់​គ្រឿង​ផ្សំ​រសជាតិ​ដូចជា អំបិល ស្ករ និង​ម្សៅស៊ុប។ បន្ទាប់មក ត្រូវ​យក​សាច់​មាន់​ដែល​ប្រឡាក់​ចូល​ជាតិ​នោះ​ទៅ​អាំង​ឲ្យ​ឆ្អិន រួច​ចិញ្ច្រាំ​យក​ឆ្អឹង​ចេញ ហើយ​យក​វា​មក​បុក​ជាមួយ​អង្ក្រង និង​ប្រហុក​ឆៅ​ឲ្យ​ចូល​ជាតិ​គ្នា ដោយ​បន្ថែម​ម្ទេស និង​ម្សៅស៊ុប​ចូល​បន្តិច។ សម្រាប់​អ្នក​ដែល​មិន​និយម​ទទួលទាន​អង្ក្រង​គេ​អាច​ប្រើ​ក្រូចឆ្មារ​បុក​ ដាក់​ជំនួស​វិញ។

No comments:

Post a Comment