wecome
Main Menu
Store Block A ប្លុកអេ
Store Block B ប្លុក ប៊ី
Store Block C ប្លុកស៊ី
welcome
Tuesday, October 28, 2014
មាន់បុកសៀមរាប
គ្រឿងផ្សំ :
មាន់១ក្បាល អង្ក្រង១កូនចាន ក្រូចឆ្មារ ប្រហុក ស្ករអំបិល និងម្សៅស៊ុប។ រីឯបន្លែសម្រាប់ទទួលទានផ្ទាប់នឹងម្ហូបនេះរួមមាន ដើមចេកគ្រាប់ ស្បៃក្ដោប ការ៉ុដ ជីររណារ ជីគ្រប់មុខ កញ្ឆែត សណ្ដែកកួរ ម្ទេស និងស្លឹកឃិនឆាយ។
របៀបធ្វើៈ
ដំបូងត្រូវយកមាន់ទៅលាងទឹកឲ្យស្អាត មុននឹងប្រឡាក់គ្រឿងផ្សំរសជាតិដូចជា អំបិល ស្ករ និងម្សៅស៊ុប។ បន្ទាប់មក ត្រូវយកសាច់មាន់ដែលប្រឡាក់ចូលជាតិនោះទៅអាំងឲ្យឆ្អិន រួចចិញ្ច្រាំយកឆ្អឹងចេញ ហើយយកវាមកបុកជាមួយអង្ក្រង និងប្រហុកឆៅឲ្យចូលជាតិគ្នា ដោយបន្ថែមម្ទេស និងម្សៅស៊ុបចូលបន្តិច។ សម្រាប់អ្នកដែលមិននិយមទទួលទានអង្ក្រងគេអាចប្រើក្រូចឆ្មារបុក ដាក់ជំនួសវិញ។
Labels:
Asian Recipe
Location:
Russey Keo. Phnom Penh, Cambodia
Thursday, October 23, 2014
Subscribe to:
Posts (Atom)